របៀប ដែល វា ដំណើរការ
ដំណើរការ VPN ផ្ទាល់ ខ្លួន របស់ អ្នក និង ធ្វើ ការគ្រប់គ្រង ចរាចរណ៍ អ៊ីនធឺណិត របស់ អ្នក
Outline ជា ការកែ លម្អ ពី លើ ម៉ូដែល VPN បែបប្រពៃណី ដោយ ធ្វើ ឱ្យ គ្រប់ គ្នា ងាយស្រួល បង្កើត VPN ផ្ទាល់ ខ្លួន របស់ ពួកគេ។
VPN បែបប្រពៃណី
VPN បែបប្រពៃណី ជា រឿយៗ ងាយស្រួល ឱ្យ គេ ទប់ស្កាត់ ដោយសារ ងាយស្រួល ចាប់ បាន។
នៅ ពេល អ្នក ប្រើប្រាស់ VPN ចរាចរណ៍ របស់ អ្នក មាន លក្ខណៈ អនាមិក ប៉ុន្តែ ប្រូតូកូល សុវត្ថិភាព ជាក់លាក់ ដែល ត្រូវ បាន ប្រើ ដោយ VPN ពេញ និយម ប្រើប្រាស់ ហត្ថលេខា ឌីជីថល ពិសេស ដែល អាច ឱ្យ គេ កំណត់ អត្តសញ្ញាណ និង ទប់ស្កាត់ បាន យ៉ាង ងាយស្រួល។
នៅ ពេល អ្នក ភ្ជាប់ ឧបករណ៍ របស់ អ្នក ទៅ VPN បែបប្រពៃណី ចរាចរណ៍ របស់ អ្នក ងាយស្រួល ឱ្យ គេ ចាប់ បាន ដោយសារ បរិមាណ នៃ ចរាចរណ៍ ដែល ស្រដៀង គ្នា ធ្វើ ឱ្យ គេ ងាយស្រួល រក ឃើញ និង ទប់ស្កាត់ ម៉ាស៊ីន មេ។
Outline
Outline ដំណើរការ នៅ ពេល VPN ផ្សេង ទៀត ត្រូវ បាន ទប់ស្កាត់ ព្រមទាំង ធន់នឹង ទម្រង់ នៃ ការចាប់ ពិរុទ្ធ ដែល ស្មុគស្មាញ ដូចជា ការទប់ស្កាត់ ផ្អែក តាម បណ្ដាញ ឬ ការទប់ស្កាត់ IP ជាដើម។
Outline មាន លក្ខណៈ ធន់ ជាង ដោយសារ វា ត្រូវ បាន បង្កើត ឡើង ដោយ ប្រើប្រាស់ ប្រូតូកូល ដែល ត្រូវ បាន រចនា ឱ្យ គេ ពិបាក ចាប់ បាន ហើយ ដូច្នេះ កាន់ តែ ពិបាក ទប់ស្កាត់។
ចែក រំលែក សិទ្ធិ ចូល ប្រើប្រាស់ ម៉ាស៊ីន មេ របស់ អ្នក ជាមួយ ក្រុម មនុស្ស ដែល អ្នក ទុក ចិត្ត ក្នុង លក្ខណៈ ឯកជន។ កាល ណា មនុស្ស កាន់ តែ តិច ភ្ជាប់ ទៅ ម៉ាស៊ីន មេ របស់ អ្នក មាន ន័យ ថា វា កាន់ តែ ពិបាក ឱ្យ អ្នក ផ្សេង ចាប់ បាន និង កាន់ តែ ងាយស្រួល បន្ត ឱ្យ មាន លក្ខណៈ ឯកជន។
Outline ត្រូវ បាន បង្កើត ឡើង ដោយ គិត គូរ ពី ឯកជនភាព របស់ អ្នក។
វា មិន ចុះ កំណត់ហេតុ ចរាចរណ៍ របស់ អ្នក ឬ តាមដាន ការប្រើប្រាស់ អ៊ីនធឺណិត របស់ អ្នក សោះ ឡើយ។
ស្វែងយល់ អំពី របៀប ដែល បុគ្គល និង ស្ថាប័ន ប្រើប្រាស់ Outline
រក មិន ឃើញ អ្វី ដែល អ្នក កំពុង ស្វែងរក មែន ទេ?
ពិនិត្យ មើល ទំព័រ ជំនួយ របស់ អ្នក។
សំណួរដែលសួរញឹកញាប់ អំពី Outline
