របៀបដែលវាដំណើរការ
ដំណើរការ VPN ផ្ទាល់ខ្លួនរបស់អ្នក និងធ្វើការគ្រប់គ្រងចរាចរណ៍អ៊ីនធឺណិតរបស់អ្នក
Outline ជាការកែលម្អពីលើម៉ូដែល VPN បែបប្រពៃណី ដោយធ្វើឱ្យគ្រប់គ្នាងាយស្រួលបង្កើត VPN ផ្ទាល់ខ្លួនរបស់ពួកគេ។
VPN បែបប្រពៃណី
VPN បែបប្រពៃណីជារឿយៗងាយស្រួលឱ្យគេទប់ស្កាត់ ដោយសារងាយស្រួលចាប់បាន។
នៅពេលអ្នកប្រើប្រាស់ VPN ចរាចរណ៍របស់អ្នកមានលក្ខណៈអនាមិក ប៉ុន្តែប្រូតូកូលសុវត្ថិភាពជាក់លាក់ដែលត្រូវបានប្រើដោយ VPN ពេញនិយម ប្រើប្រាស់ហត្ថលេខាឌីជីថលពិសេស ដែលអាចឱ្យគេកំណត់អត្តសញ្ញាណ និងទប់ស្កាត់បានយ៉ាងងាយស្រួល។
នៅពេលអ្នកភ្ជាប់ឧបករណ៍របស់អ្នកទៅ VPN បែបប្រពៃណី ចរាចរណ៍របស់អ្នកងាយស្រួលឱ្យគេចាប់បាន ដោយសារបរិមាណនៃចរាចរណ៍ដែលស្រដៀងគ្នាធ្វើឱ្យគេងាយស្រួលរកឃើញ និងទប់ស្កាត់ម៉ាស៊ីនមេ។
Outline
Outline ដំណើរការនៅពេល VPN ផ្សេងទៀតត្រូវបានទប់ស្កាត់ ព្រមទាំងធន់នឹងទម្រង់នៃការចាប់ពិរុទ្ធដែលស្មុគស្មាញ ដូចជាការទប់ស្កាត់ផ្អែកតាមបណ្ដាញ ឬការទប់ស្កាត់ IP ជាដើម។
Outline មានលក្ខណៈធន់ជាង ដោយសារវាត្រូវបានបង្កើតឡើងដោយប្រើប្រាស់ប្រូតូកូលដែលត្រូវបានរចនាឱ្យគេពិបាកចាប់បាន ហើយដូច្នេះ កាន់តែពិបាកទប់ស្កាត់។
ចែករំលែកសិទ្ធិចូលប្រើប្រាស់ម៉ាស៊ីនមេរបស់អ្នកជាមួយក្រុមមនុស្សដែលអ្នកទុកចិត្តក្នុងលក្ខណៈឯកជន។ កាលណាមនុស្សកាន់តែតិចភ្ជាប់ទៅម៉ាស៊ីនមេរបស់អ្នក មានន័យថា វាកាន់តែពិបាកឱ្យអ្នកផ្សេងចាប់បាន និងកាន់តែងាយស្រួលបន្តឱ្យមានលក្ខណៈឯកជន។
Outline ត្រូវបានបង្កើតឡើងដោយគិតគូរពីឯកជនភាពរបស់អ្នក។
វាមិនចុះកំណត់ហេតុចរាចរណ៍របស់អ្នក ឬតាមដានការប្រើប្រាស់អ៊ីនធឺណិតរបស់អ្នកសោះឡើយ។
ទាញយក Outline Manager ទាញយកកម្មវិធីភ្ញៀវសម្រាប់ Outlineស្វែងយល់អំពីរបៀបដែលបុគ្គល និងស្ថាប័នប្រើប្រាស់ Outline
រកមិនឃើញអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?
ពិនិត្យមើលទំព័រជំនួយរបស់អ្នក។
សំណួរដែលសួរញឹកញាប់អំពី Outline