សម្រាប់អ្នកអភិវឌ្ឍន៍
Outline SDK
បណ្ណាល័យប្រព័ន្ធចម្រុះ និងឈុតឧបករណ៍សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី ដើម្បីងាយស្រួលប្រើប្រាស់យុទ្ធសាស្ត្រចងបណ្ដាញកម្រិតខ្ពស់របស់ Outline ឡើងវិញសម្រាប់កាត់បន្ថយការរំខានកម្រិតបណ្ដាញដែលស្មុគស្មាញបំផុតក៏បាន។
ភាពធន់នឹងការចាប់ពិរុទ្ធតាមរយៈការរចនា
ការចាប់ពិរុទ្ធអ៊ីនធឺណិតមានការវិវឌ្ឍឥតឈប់ឈរ។ ហើយឥឡូវនេះ យុទ្ធសាស្រ្តដែលបានបញ្ជាក់ពី Outline ដែលបានជួយអ្នកប្រើប្រាស់រាប់លាននាក់ក្នុងការចូលប្រើអ៊ីនធឺណិត សូម្បីតែនៅក្នុងស្ថានភាពពិបាកបំផុតក៏ដោយ មានផ្ដល់ជូនដល់អ្នកអភិវឌ្ឍន៍ជា SDK ដែលងាយស្រួលប្រើ។ Outline SDK ដំណើរការនៅលើប្រព័ន្ធសំខាន់ៗទាំងអស់ និងត្រូវបានរចនាឡើងដោយប្រុងប្រយ័ត្ន ដើម្បីអនុញ្ញាតឱ្យមានការផ្សំផ្គុំដែលមានភាពបត់បែន និងការប្រើប្រាស់បច្ចេកវិទ្យារបស់យើងឡើងវិញ។
Outline SDK ផ្ដល់លទ្ធភាពករណីប្រើប្រាស់ពីរផ្សេងគ្នាសម្រាប់អ្នកអភិវឌ្ឍន៍។
អ្នកអភិវឌ្ឍន៍អាចផ្ដោតលើការជួយអ្នកប្រើប្រាស់កាន់តែច្រើនក្នុងការចូលរួមក្នុងអ៊ីនធឺណិតសកល និងចូលប្រើខ្លឹមសាររបស់ពួកគេ ស្របពេលដែល Outline SDK ផ្ដល់ជូនដល់អ្នកនូវភាពធន់នឹងការទប់ស្កាត់កាន់តែខ្លាំង និងដែលបានរួមបញ្ចូល។
អ្នកបង្កើតកម្មវិធី
បង្កប់យុទ្ធសាស្ត្រចងបណ្ដាញកម្រិតខ្ពស់ដោយផ្ទាល់ទៅក្នុងកម្មវិធីរបស់អ្នក ដោយរំលងការរំខានបណ្ដាញដែលមិនចង់បាន និងដោះសោសិទ្ធិចូលប្រើខ្លឹមសាររបស់អ្នក។
អ្នកអភិវឌ្ឍន៍ VPN
ប្រើយុទ្ធសាស្រ្តកូដចំហ និងបណ្ដុំទម្រង់គំរូគ្រឹះរបស់ Outline ដើម្បីបង្កើតបទពិសោធន៍ប្រើប្រាស់ VPN ទំនើប ដែលវិវឌ្ឍរួមគ្នាជាមួយនឹងអ្នកនាំមុខគេក្នុងវិស័យ។
មុខងារសំខាន់ៗ
ផ្ទៃដែលអាចផ្សំផ្គុំបាន
អត្ថប្រយោជន៍ពីផ្ទៃដែលអភិវឌ្ឍឡើងសម្រាប់ការប្រើប្រាស់ឡើងវិញ និងភាពបន់បែន។ រួមបញ្ចូលយុទ្ធសាស្ត្រដែលអាចប្រើបានភ្លាមៗយ៉ាងរលូន តាមរយៈការដាក់ប្រើរបស់អ្នកផ្ទាល់ ដើម្បីបង្កើតបទពិសោធន៍ប្រើប្រាស់ដែលស្របនឹងអ្នក។
យុទ្ធសាស្ត្រដែលមានការវិវឌ្ឍច្រើន
ជ្រើសរើសក្នុងចំណោមឈុតយុទ្ធសាស្រ្តនៃការតភ្ជាប់ ដែលពង្រីកទាំងជម្រើសផ្អែកលើប្រូកស៊ី ដូចជា Shadowsocks និងដំណោះស្រាយដែលគ្មានប្រូកស៊ី ដូចជាការបំបែកជាបំណែក និង DNS ដែលមានលក្ខណៈធន់។ នៅពេលវិស័យឌីជីថលប្រែប្រួល យុទ្ធសាស្រ្តរបស់យើងសម្រប និងពង្រីក ដើម្បីប្រាកដថាការតភ្ជាប់របស់អ្នកឈានមុខគេជានិច្ច។
បណ្ណាល័យ VPN
ចូលប្រើបណ្ដុំទម្រង់គំរូចាំបាច់សម្រាប់ការប្រើប្រាស់ VPN លើប្រព័ន្ធចម្រុះ។ ចំណុចនេះរួមបញ្ចូលអាដាប់ទ័រ ដូចជា 'tun2socks' ដើម្បីភ្ជាប់គម្លាតរវាងស្រទាប់ដឹកជញ្ជូន និង IP និងការចាត់ចែងការទប់ស្កាត់ UDP ពិស្ដារក្នុងចំណោមមុខងារកម្រិតខ្ពស់ផ្សេងទៀត។
រកមិនឃើញអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?
ពិនិត្យមើលទំព័រជំនួយរបស់អ្នក។
សំណួរដែលសួរញឹកញាប់អំពី Outline