សំណួរដែលសួរញឹកញាប់
សំណួរដែលសួរញឹកញាប់
រកមិនឃើញអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?
ពិនិត្យមើលមជ្ឈមណ្ឌលជំនួយរបស់យើង ដើម្បីទទួលបានជំនួយផ្នែកបច្ចេកទេសបន្ថែមទៀត។
ទេ Outline មិនមែនជា VPN ឡើយ។ វាអនុញ្ញាតឱ្យគ្រប់គ្នាដំឡើង និងគ្រប់គ្រងម៉ាស៊ីនមេ VPN ឯកជនផ្ទាល់ខ្លួនរបស់ពួកគេ។
- ខុសគ្នាពីប្រូតូកូល VPN ស្តង់ដារដែលងាយស្រួលឱ្យគេសម្គាល់ និងទប់ស្កាត់ Outline ប្រើប្រាស់ប្រូតូកូលដែលគ្មានការចាប់ដៃ និងគ្មានទម្រង់ច្បាស់លាស់ដែលពិបាកក្នុងការសម្គាល់។
- ការចែកចាយសិទ្ធិចូលប្រើប្រាស់លក្ខណៈឯកជន។ ខុសពី VPN សាធារណៈ ដែលអ្នកចាប់ពិរុទ្ធអាចចូលប្រើប្រាស់ និងបង្ហាញម៉ាស៊ីនមេដែលខ្លួនត្រូវការទប់ស្កាត់បានយ៉ាងងាយស្រួល។
- តាមរយៈ Outline ការបង្កើតម៉ាស៊ីនមេឡើងវិញមានភាពងាយស្រួល ប្រសិនបើវាត្រូវបានទប់ស្កាត់។
លេខកូដចូលប្រើប្រាស់អាចត្រូវបានបង្កើតចេញពី Outline Manager តែប៉ុណ្ណោះ។ ទាក់ទងទៅអ្នកស្គាល់គ្នាម្នាក់ដែលបានដំឡើងម៉ាស៊ីនមេដោយប្រើប្រាស់ Outline Manager ឬដំឡើងម៉ាស៊ីនមេផ្ទាល់ខ្លួនរបស់អ្នក និងផ្ញើលេខកូដចូលប្រើប្រាស់ឱ្យខ្លួនអ្នក។
Outline មិនប្រមូលព័ត៌មានផ្ទាល់ខ្លួនទេ ប្រសិនបើអ្នកមិនជ្រើសរើសធ្វើការផ្ដល់ព័ត៌មានដូចនេះ។ Outline ក៏មិនប្រមូលព័ត៌មានអំពីគេហទំព័រដែលអ្នកចូលមើល ឬក៏មនុស្សឬអ្វីដែលអ្នកទាក់ទងជាមួយដែរ។ ដើម្បីអានបន្ថែមអំពីទិន្នន័យដែលយើងប្រមូល សូមពិនិត្យមើលអត្ថបទជំនួយនេះ។
ប្រសិនបើអ្នកកំពុងបង្កើត ឬចូលគណនីក្រុមហ៊ុនផ្ដល់សេវាពពកតាមរយៈ Outline Manager យើងមិនទទួលបានព័ត៌មានទាំងឡាយដែលអ្នកផ្ដល់ឱ្យក្រុមហ៊ុនផ្ដល់សេវាពពកទេ ដូចជាអាសយដ្ឋានអ៊ីមែល ឈ្មោះ ព័ត៌មានទូទាត់វិក្កយបត្រ និងព័ត៌មានលម្អិតអំពីការទូទាត់ប្រាក់ជាដើម។
ជ្រើសរើសក្រុមហ៊ុនផ្ដល់សេវាពពករបស់អ្នកដោយផ្អែកតាមតម្រូវការ និងថវិកាជាក់លាក់របស់អ្នក។ Google និង Amazon Web Services សុទ្ធតែជាឈ្មោះដែលទទួលបានការទុកចិត្ត។ Digital Ocean ផ្ដល់ជូនគម្រោងមួយចំនួនក្នុងចំណោមគម្រោងដែលមានតម្លៃទាបបំផុតក្នុងមួយខែ ហើយអ្នកប្រើប្រាស់ជាច្រើនរាយការណ៍ថា នេះជាជម្រើសដែលងាយស្រួលដំឡើងបំផុត។
អ្នកអាចចែករំលែកលេខកូដចូលប្រើប្រាស់ពី Manager ដោយផ្ទាល់។ ការចុចប៊ូតុងចែករំលែកលេខកូដចូលប្រើប្រាស់នឹងបង្ហាញការអញ្ជើញជាមួយសារដែលបានបំពេញជាស្រេច ដែលផ្ដល់ការណែនាំដល់អ្នកទទួលអំពីរបៀបទទួលយកលេខកូដ ទាញយកកម្មវិធីភ្ញៀវ និងភ្ជាប់ទៅម៉ាស៊ីនមេ Outline របស់អ្នក។ អ្នកត្រូវស្គាល់អាសយដ្ឋានអ៊ីមែល ឬលេខទូរសព្ទនៃអ្នកទទួលរបស់អ្នក ដើម្បីផ្ញើលេខកូដចូលប្រើប្រាស់ និងការណែនាំអំពីការតភ្ជាប់ទៅគាត់។
ជាមួយ VPN ឥតគិតថ្លៃជាច្រើន អ្នកមិនដឹងថា នរណាមានសិទ្ធិចូលប្រើប្រាស់ទិន្នន័យរបស់អ្នកទេ។ VPN ឥតគិតថ្លៃជាច្រើនចែករំលែកឬលក់ទិន្នន័យរបស់អ្នក ឬតាមដានសកម្មភាពលើអ៊ីនធឺណិតរបស់អ្នក។ អ្នកជំនាញផ្នែកសុវត្ថិភាពមួយចំនួនអះអាងថា VPN ឥតគិតថ្លៃដែលពេញនិយមជាច្រើនអនុញ្ញាតឱ្យរដ្ឋាភិបាល ឬអ្នកឃ្លាំមើលផ្សេងទៀតចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីអ្នក។ VPN ឥតគិតថ្លៃជាច្រើនក៏ងាយរងការទប់ស្កាត់ និងការចាប់បានផងដែរ។
ទោះបីជា Outline មានកូដចំហ និងអាចប្រើប្រាស់ដោយឥតគិតថ្លៃក៏ដោយ ក៏ម៉ាករបស់យើងគឺជាកម្មសិទ្ធិរបស់ Jigsaw និងមិនគួរត្រូវបានប្រើខុសទេ។ សូមអាន និងអនុវត្តតាមមគ្គុទ្ទេសក៍អ្នកប្រើប្រាស់នេះ ដើម្បីធ្វើឱ្យប្រាកដថាអ្នកជៀសវាងការអះអាងដែលអាចនាំឱ្យយល់ខុស ឬកំណត់លក្ខណៈទំនាក់ទំនងរបស់អ្នកជាមួយ Outline ឬជាមួយ Jigsaw ខុស និងកំពុងប្រើប្រាស់ធាតុផ្សំម៉ាកដែលបានអនុញ្ញាតត្រឹមត្រូវ។
រកមិនឃើញអ្វីដែលអ្នកត្រូវការមែនទេ?
ទាក់ទងមកក្រុមការងារនេះ ដើម្បីទទួលបានជំនួយបន្ថែម
ទាក់ទងមកយើង