សូម​ណែនាំអំពី Outline SDK - យុទ្ធសាស្រ្ត​កម្រិតខ្ពស់​សម្រាប់​ភាពធន់នឹង​ការរំខាន​បណ្ដាញ​កាន់តែខ្លាំង ស្វែងយល់បន្ថែម

ចាប់ផ្ដើម

ផលិតផល​ពីរ​ដែល​ដំណើរការ​ជាមួយ​គ្នា

Outline មាន​ផលិតផល​ទាក់ទង​គ្នា​ចំនួន​ពីរ​ដែល​ដំណើរការ​ជាមួយ​គ្នា ដើម្បី​ផ្ដល់​ជូន​​ការចូល​ប្រើប្រាស់​អ៊ីនធឺណិត​ដោយ​គ្មាន​ការរំខាន​ដល់​អ្នក និង​សហគមន៍របស់​អ្នក។

Step 1

ចាប់ផ្ដើមជាមួយ Outline Manager

ដំឡើង​ម៉ាស៊ីន​មេ​របស់​អ្នក​ពី​កម្មវិធី Outline Manager សម្រាប់​កុំព្យូទ័រ

Outline Manager

ទាញយក​កម្មវិធី Manager សម្រាប់​កុំព្យូទ័រ ដើម្បី​ចាប់ផ្ដើម​ដំឡើងម៉ាស៊ីន​មេ​របស់​អ្នក។ យើង​បាន​រចនា Outline ឡើង ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​គ្រប់គ្រង​អ្វី​គ្រប់​យ៉ាង​ទាក់ទិន​នឹង​ម៉ាស៊ីន​មេ​របស់​អ្នក​នៅ​ក្នុង​កន្លែង​តែ​មួយ។ ជ្រើសរើស​ពី​បញ្ជី​ក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធ​ពពក​ដែល​ទទួល​បាន​ការទុក​ចិត្ត។ បើ​មិន​ដូច្នោះ​ទេ អ្នក​អាច​ប្រើប្រាស់​ហេដ្ឋារចនា​សម្ព័ន្ធ Linux ផ្ទាល់​ខ្លួន​របស់​អ្នក។ ក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធ​ពពក​ជាច្រើន​ផ្ដល់​ជូន​គម្រោង​ក្នុង​តម្លៃ 5 ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ឬ​តិច​ជាង​នេះ។

បន្ទាប់​ពី​អ្នក​បាន​ទាញយក Manager រួច អ្នក​នឹង​ត្រូវ​បាន​ស្នើ​ឱ្យ​ជ្រើសរើស​ក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធ​ពពក​ដែល​អ្នក​ចង់​ដំណើរការ​ម៉ាស៊ីន​មេ​របស់​អ្នក​ជាមួយ។ ជ្រើសរើស​ពី​ក្រុមហ៊ុន​ផ្ដល់​សេវា​មួយ​ចំនួន​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្ដល់​សេវា​ដែល​ទទួល​បាន​ការទុក​ចិត្ត​ច្រើន​បំផុត ដូចជា Digital Ocean, AWS ឬ Google Cloud ជាដើម។ បន្ទាប់​ពី​អ្នក​បាន​ជ្រើសរើស​ក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធ​ពពក​របស់​អ្នក​រួច ក្រុមហ៊ុន​នោះ​នឹង​ធ្វើ​ការណែនាំ​អ្នក​តាម​រយៈ​ដំណើរការ​ណែនាំ​ជាក់លាក់​របស់​ក្រុមហ៊ុន ប៉ុន្តែ​អ្នក​នឹង​អាច​គ្រប់គ្រង​ម៉ាស៊ីន​មេ​របស់​អ្នក​ពី​ Outline Manager។

Outline អនុញ្ញាត​ឱ្យ​អ្នក​ជ្រើសរើស​កន្លែង​ដែល​អ្នក​ចង់​ឱ្យ​ម៉ាស៊ីន​មេ​របស់​អ្នក​ស្ថិត​នៅ។ បញ្ជូន​ចរាចរណ៍​របស់​អ្នក​កាត់​សិង្ហបុរី អាល្លឺម៉ង់ ឬ​សហរដ្ឋ​អាមេរិក​ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត។

Windows Windows Windows
Linux Linux Linux
MacOS MacOS MacOS
ទាញយក Outline Manager

Step 2

បង្កើត​លេខ​កូដ​ចូល​ប្រើប្រាស់

បង្កើត​លេខ​កូដ​ចូល​ប្រើប្រាស់ ដើម្បី​ភ្ជាប់​ឧបករណ៍​របស់​អ្នក និង​ចែក​រំលែក​សិទ្ធិ​ចូល​ប្រើប្រាស់​ជាមួយ​បណ្ដាញ​របស់​អ្នក

Outline Manager

បន្ទាប់​ពី​ដំឡើង​ម៉ាស៊ីន​មេ​របស់​អ្នក​រួច បង្កើត​លេខ​កូដ​ចូល​ប្រើប្រាស់​ពិសេស​ពី​កម្មវិធី Manager សម្រាប់​កុំព្យូទ័រ​ដោយ​ផ្ទាល់។ Manager អនុញ្ញាត​ឱ្យ​អ្នក​ផ្ញើ​ការអញ្ជើញ ដើម្បី​ភ្ជាប់​ទៅ​ម៉ាស៊ីន​មេ​របស់​អ្នក​តាម​រយៈប្រព័ន្ធ​ទាក់ទង​ដែល​អ្នក​ចង់​ប្រើ។ លេខ​កូដ​ចូល​ប្រើប្រាស់​ជា​វិធី​ដែល​អ្នក​ភ្ជាប់​ឧបករណ៍​របស់​អ្នក​ទៅ Outline Manager និង​ការពារ​ឧបករណ៍​ទាំង​នេះ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​មេ​របស់​អ្នក។ លេខ​កូដ​ចូល​ប្រើប្រាស់​នីមួយៗ​គឺ​មិន​ស្ទួន​គ្នា​ទេ ហើយ​អ្នក​អាច​គ្រប់គ្រង ឬ​លុប​លេខ​កូដ​ចូល​ប្រើប្រាស់​ពី​ម៉ាស៊ីន​មេ​ដោយ​ផ្ទាល់។ ដែន​កំណត់​ទិន្នន័យ​អនុញ្ញាត​ឱ្យ​អ្នក​គ្រប់គ្រង​ថា​តើ​លេខ​កូដ​នីមួយៗ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​កម្រិត​បញ្ជូន​ច្រើន​ប៉ុន​ណា​ដែរ។

ការតភ្ជាប់​ទៅ​ម៉ាស៊ីន​មេ​របស់​អ្នក​មាន​ភាពងាយស្រួល​ដូច​ទទួល​យក​ការអញ្ជើញ​របស់​អ្នក​ដែរ។ បន្ទាប់​ពី​អ្នក​ភ្ជាប់​រួច អ្នក​អាច​បើក និង​បិទ​ការតភ្ជាប់​របស់​អ្នក​ពី​កម្មវិធី​នេះ​បាន​យ៉ាង​ងាយស្រួល។

ស្វែងយល់​បន្ថែម​អំពី​ការចែក​រំលែក​សិទ្ធិ​ចូល​ប្រើប្រាស់

Step 3

ទាញយក​កម្មវិធី​ភ្ញៀវ​សម្រាប់ Outline សម្រាប់​កុំព្យូទ័រ និង​ឧបករណ៍​ចល័ត

ភ្ជាប់​ដោយ​ប្រើប្រាស់​លេខ​កូដ​ចូល​ប្រើប្រាស់​ពិសេស​របស់​អ្នក

ទាញយក​កម្មវិធី​ភ្ញៀវ​សម្រាប់ Outline ពី App Store ឬ Google Play Store រួច​ភ្ជាប់​ដោយ​ប្រើប្រាស់​លេខ​កូដ​ចូល​ប្រើប្រាស់​ពិសេស​របស់​អ្នក។ កម្មវិធី​ភ្ញៀវ​អាច​ប្រើ​បាន​សម្រាប់​កុំព្យូទ័រ និង​ឧបករណ៍​ចល័ត ដូច្នេះ​អ្នក​អាច​ចូល​ប្រើប្រាស់​អ៊ីនធឺណិត​បើក​ចំហ និង​ធ្វើ​ការទាក់ទង​ក្នុង​លក្ខណៈ​ឯកជន​ពី​គ្រប់​ឧបករណ៍​របស់​អ្នក មិន​ថា​អ្នក​នៅ​ទី​ណា​នោះ​ទេ។

បន្ទាប់​ពី​អ្នក​បាន​ភ្ជាប់​ឧបករណ៍​ផ្ទាល់​ខ្លួន​របស់​អ្នក​រួច អ្នក​អាច​ចែក​រំលែក​សិទ្ធិ​ចូល​ប្រើប្រាស់​ម៉ាស៊ីន​របស់​អ្នក​ជាមួយ​មិត្តភក្តិ ឬ​មិត្ត​រួម​ការងារ​បាន។ បង្កើត​លេខ​កូដ​ចូល​ប្រើប្រាស់​ពិសេស រួច​ផ្ញើ​លេខ​កូដ​ទាំង​នេះ​ទៅ​នរណា​ក៏​បាន​នៅ​ក្នុង​បណ្ដាញ​របស់​អ្នក​ដែល​ត្រូវការ​សិទ្ធិ​ចូល​ប្រើប្រាស់​អ៊ីនធឺណិត​ដែល​គ្មាន​ការត្រង។ គ្រប់គ្រង​សិទ្ធិ​ចូល​ប្រើប្រាស់​ម៉ាស៊ីន​មេ​របស់​អ្នក​ដោយ​ប្រើ​ដែន​កំណត់​ទិន្នន័យ ដែល​ផ្ដល់​ជូន​អ្នក​នូវ​ជម្រើស​ក្នុង​ការរឹតត្បិត​ការប្រើប្រាស់ ក្រែងលោ​នរណា​ម្នាក់​ក្នុង​បណ្ដាញ​របស់​អ្នក​ប្រើប្រាស់​កម្រិត​បញ្ជូន​ច្រើន​ពេក។

Android Android Android
Windows Windows Windows
Chrome Chrome Chrome
iOS iOS iOS
Mac Mac MacOS
Linux Linux Linux
ទាញយក​កម្មវិធី​ភ្ញៀវ​សម្រាប់ OUTLINE

ប្រើ​តំណ​ជំនួស។ ស្វែងយល់​អំពី​លក្ខខណ្ឌតម្រូវ ដើម្បី​ដំណើរការ​កម្មវិធីភ្ញៀវនេះ។

រក​មិន​ឃើញ​អ្វី​ដែល​អ្នក​កំពុង​ស្វែងរក​មែន​ទេ?

ពិនិត្យ​មើល​ទំព័រ​ជំនួយ​របស់​អ្នក។

សំណួរដែលសួរញឹកញាប់​អំពី Outline