សម្រាប់ អ្នក អភិវឌ្ឍន៍
Outline SDK
បណ្ណាល័យ ប្រព័ន្ធចម្រុះ និង ឈុតឧបករណ៍ សម្រាប់ អ្នក អភិវឌ្ឍន៍ កម្មវិធី ដើម្បីងាយស្រួល ប្រើប្រាស់ យុទ្ធសាស្ត្រ ចងបណ្ដាញ កម្រិតខ្ពស់ របស់ Outline ឡើងវិញសម្រាប់ កាត់បន្ថយ ការរំខាន កម្រិតបណ្ដាញ ដែលស្មុគស្មាញ បំផុតក៏បាន។
ចាប់ផ្ដើម ដោយប្រើ Outline SDKការចាប់ ពិរុទ្ធ អ៊ីនធឺណិត មានការវិវឌ្ឍ ឥតឈប់ឈរ។ ហើយ ឥឡូវនេះ យុទ្ធសាស្រ្ត ដែលបានបញ្ជាក់ពី Outline ដែលបានជួយ អ្នកប្រើប្រាស់ រាប់លាននាក់ ក្នុងការចូលប្រើ អ៊ីនធឺណិត សូម្បីតែ នៅក្នុងស្ថានភាព ពិបាកបំផុតក៏ដោយ មានផ្ដល់ជូនដល់ អ្នកអភិវឌ្ឍន៍ ជា SDK ដែលងាយស្រួល ប្រើ។ Outline SDK ដំណើរការ នៅលើ ប្រព័ន្ធ សំខាន់ៗ ទាំងអស់ និង ត្រូវបានរចនាឡើង ដោយប្រុងប្រយ័ត្ន ដើម្បី អនុញ្ញាតឱ្យមានការផ្សំផ្គុំដែលមានភាពបត់បែន និង ការប្រើប្រាស់ បច្ចេកវិទ្យារបស់យើង ឡើងវិញ។
Outline SDK ផ្ដល់លទ្ធភាពករណីប្រើប្រាស់ ពីរផ្សេងគ្នាសម្រាប់អ្នកអភិវឌ្ឍន៍។
អ្នក អភិវឌ្ឍន៍ អាចផ្ដោតលើ ការជួយ អ្នកប្រើប្រាស់ កាន់តែច្រើន ក្នុងការចូលរួមក្នុង អ៊ីនធឺណិត សកល និង ចូលប្រើ ខ្លឹមសារ របស់ពួកគេ ស្របពេលដែល Outline SDK ផ្ដល់ជូនដល់អ្នកនូវ ភាពធន់នឹង ការទប់ស្កាត់កាន់តែខ្លាំង និងដែលបានរួមបញ្ចូល។
អ្នកបង្កើត កម្មវិធី
បង្កប់យុទ្ធសាស្ត្រចង បណ្ដាញ កម្រិតខ្ពស់ ដោយផ្ទាល់ទៅក្នុង កម្មវិធី របស់អ្នក ដោយរំលង ការរំខាន បណ្ដាញ ដែលមិនចង់បាន និង ដោះសោសិទ្ធិចូលប្រើ ខ្លឹមសារ របស់អ្នក។
អ្នក អភិវឌ្ឍន៍ VPN
ប្រើយុទ្ធសាស្រ្ត កូដចំហ និង បណ្ដុំទម្រង់គំរូ គ្រឹះរបស់ Outline ដើម្បី បង្កើត បទពិសោធន៍ ប្រើប្រាស់ VPN ទំនើប ដែលវិវឌ្ឍ រួមគ្នាជាមួយនឹង អ្នកនាំមុខគេក្នុង វិស័យ។
មុខងារ សំខាន់ៗ
ផ្ទៃ ដែលអាច ផ្សំផ្គុំបាន
អត្ថប្រយោជន៍ ពីផ្ទៃ ដែលអភិវឌ្ឍឡើង សម្រាប់ ការប្រើប្រាស់ ឡើងវិញ និង ភាពបន់បែន។ រួមបញ្ចូល យុទ្ធសាស្ត្រ ដែលអាច ប្រើបានភ្លាមៗ យ៉ាងរលូន តាមរយៈ ការដាក់ប្រើ របស់អ្នកផ្ទាល់ ដើម្បី បង្កើត បទពិសោធន៍ប្រើប្រាស់ ដែលស្របនឹងអ្នក។
យុទ្ធសាស្ត្រ ដែលមានការវិវឌ្ឍច្រើន
ជ្រើសរើស ក្នុងចំណោម ឈុតយុទ្ធសាស្រ្ត នៃការតភ្ជាប់ ដែលពង្រីក ទាំងជម្រើសផ្អែកលើ ប្រូកស៊ី ដូចជា Shadowsocks និង ដំណោះស្រាយ ដែលគ្មាន ប្រូកស៊ី ដូចជា ការបំបែកជាបំណែក និង DNS ដែលមាន លក្ខណៈធន់។ នៅពេល វិស័យ ឌីជីថល ប្រែប្រួល យុទ្ធសាស្រ្ត របស់យើង សម្រប និង ពង្រីក ដើម្បីប្រាកដថា ការតភ្ជាប់ របស់អ្នក ឈានមុខគេជានិច្ច។
បណ្ណាល័យ VPN
ចូលប្រើ បណ្ដុំទម្រង់គំរូ ចាំបាច់ សម្រាប់ ការប្រើប្រាស់ VPN លើប្រព័ន្ធ ចម្រុះ។ ចំណុចនេះរួមបញ្ចូល អាដាប់ទ័រ ដូចជា 'tun2socks' ដើម្បីភ្ជាប់ គម្លាតរវាងស្រទាប់ដឹកជញ្ជូន និង IP និង ការចាត់ចែង ការទប់ស្កាត់ UDP ពិស្ដារ ក្នុងចំណោម មុខងារកម្រិតខ្ពស់ ផ្សេងទៀត។
រកមិនឃើញ អ្វីដែល អ្នកកំពុង ស្វែងរក មែនទេ?
ពិនិត្យ មើល ទំព័រ ជំនួយ របស់ អ្នក។
សំណួរដែលសួរញឹកញាប់ អំពី Outline