ការចូល ប្រើប្រាស់ អ៊ីនធឺណិត ដោយ សេរី និង បើក ចំហ
Outline ធ្វើ ឱ្យ កាន់ តែ ងាយស្រួល ក្នុង ការបង្កើត ម៉ាស៊ីន មេ VPN ដែល ផ្ដល់ ជូន គ្រប់ គ្នា នូវ សិទ្ធិ ចូល ប្រើប្រាស់ អ៊ីនធឺណិត ដោយ សេរី និង បើក ចំហ។
Outline បើក ឱ្យ គ្រប់ គ្នា ចូល ប្រើប្រាស់ អ៊ីនធឺណិត ដោយ សេរី និង បើក ចំហ ក្នុង លក្ខណៈ កាន់ តែ មាន សុវត្ថិភាព ដោយ ដំណើរការ VPN ផ្ទាល់ ខ្លួន របស់ ពួកគេ។ ការដំណើរការ ម៉ាស៊ីន មេ VPN ផ្ទាល់ ខ្លួន របស់ អ្នក តាម រយៈ Outline ធ្វើ ឱ្យ ការចូល ប្រើប្រាស់ អ៊ីនធឺណិត កាន់ តែ មាន សុវត្ថិភាព និង បង្កើត ការតភ្ជាប់ ដែល ពិបាក ទប់ស្កាត់។
ហេតុអ្វី ប្រើ VPN?
VPN មាន ប្រយោជន៍ ក្នុង ការរក្សា ឱ្យ ការទាក់ទង គ្នា របស់ អ្នក មាន លក្ខណៈ ឯកជន និង អនុញ្ញាត ឱ្យ អ្នក បន្ត ចូល ប្រើប្រាស់ អ៊ីនធឺណិត បើក ចំហ។ ប៉ុន្តែ ជាមួយ ក្រុមហ៊ុន ផ្ដល់ សេវា VPN ភាគ ច្រើន អ្នក មិន តែងតែ ដឹង ថា នរណា គ្រប់គ្រង VPN ហើយ នរណា មាន សិទ្ធិ ចូល ប្រើប្រាស់ ទិន្នន័យ របស់ អ្នកនោះទេ។
ការបង្កើត ម៉ាស៊ីន មេ VPN ផ្ទាល់ ខ្លួន របស់ អ្នក ធ្លាប់ ជា ដំណើរការ ស្មុគស្មាញ មួយ—រហូត មក ដល់ ឥឡូវ។
ហេតុអ្វី ប្រើ Outline?
Outline អនុញ្ញាត ឱ្យ គ្រប់ គ្នា បង្កើត ដំណើរការ និង ចែក រំលែក សិទ្ធិ ចូល ប្រើប្រាស់ VPN ផ្ទាល់ ខ្លួន របស់ ពួកគេ។ Outline ត្រូវ បាន រចនា ឡើង ឱ្យ ធន់ នឹង ការទប់ស្កាត់។ វា អនុញ្ញាត ឱ្យ អ្នក គ្រប់គ្រង ការដំឡើង ម៉ាស៊ីន មេ របស់ អ្នក រួម ទាំង កន្លែង ដែល ម៉ាស៊ីន មេ របស់ អ្នក ស្ថិត នៅ។ Outline ប្រើប្រាស់ បច្ចេកវិទ្យា តម្លាភាព ជា កូដ ចំហ ទាំងស្រុង និង ត្រូវ បាន ត្រួតពិនិត្យ ដោយ ក្រុមហ៊ុន សុវត្ថិភាព ពីរ ដើម្បី ប្រាកដ ថា បច្ចេកវិទ្យា របស់ វា នៅ តែ ជឿនលឿន បំផុត និង មាន សុវត្ថិភាព។
ធន់ នឹង ការទប់ស្កាត់
Outline ធន់ នឹង ទម្រង់ នៃ ការទប់ស្កាត់ មួយ ចំនួន ក្នុង ចំណោម ទម្រង់ នៃ ការទប់ស្កាត់ ដែល ស្មុគស្មាញ បំផុត រួម ទាំង ការទប់ស្កាត់ DNS, ខ្លឹមសារ និង IP។ អ្នក ប្រើប្រាស់ រាយការណ៍ ថា Outline ដំណើរការ សូម្បី នៅ ពេល VPN ពេញ និយម ផ្សេង ទៀត ត្រូវ បាន ទប់ស្កាត់ ឬ មិន អាច ភ្ជាប់ បាន។
មាត្រដ្ឋាន
ចែក រំលែក សិទ្ធិ ចូល ប្រើប្រាស់ ម៉ាស៊ីន មេ Outline របស់ អ្នក បាន យ៉ាង ងាយស្រួល ពី Outline manager។ បង្កើត លេខ កូដ ចូល ប្រើប្រាស់ ពិសេស ពី កម្មវិធី Manager សម្រាប់ កុំព្យូទ័រ និង ចែក រំលែក ជាមួយ បណ្ដាញ ដែល អ្នក ទុក ចិត្ត តាម អ៊ីមែល ឬ បណ្ដាញ សង្គម។ តាម រយៈ Outline អ្នក អាច ផ្ដល់ ជំនួយ ដល់ អ្នក ប្រើប្រាស់ រាប់រយ នាក់ ដោយ ផ្ដល់ សិទ្ធិ ចូល ប្រើប្រាស់ ម៉ាស៊ីន មេ របស់ អ្នក ឬ គ្រាន់ តែ ចែក រំលែក សិទ្ធិ ចូល ប្រើប្រាស់ ជាមួយ មនុស្ស ដែល ជិតដិត នឹង អ្នក។
ការគ្រប់គ្រង
Outline អនុញ្ញាត ឱ្យ អ្នក គ្រប់គ្រង លើ របៀប ដែល អ្នក ចូល ប្រើប្រាស់ អ៊ីនធឺណិត ដោយ ឱ្យ អ្នក គ្រប់គ្រង លើ ម៉ាស៊ីន មេ ផ្ទាល់ ខ្លួន របស់ អ្នក។ វា អនុញ្ញាត ឱ្យ អ្នក សម្រេច ចិត្ត លើ កន្លែង ដែល ម៉ាស៊ីន មេ របស់ អ្នក ស្ថិត នៅ និង មនុស្ស ដែល មាន សិទ្ធិ ចូល ប្រើប្រាស់ វា។ Outline Manager អនុញ្ញាត ឱ្យ អ្នក ដាក់ ដែន កំណត់ ទិន្នន័យ សម្រាប់ អ្នក ប្រើប្រាស់ ម្នាក់ៗ ដែល ចូល ប្រើប្រាស់ ម៉ាស៊ីន មេ របស់ អ្នក តាម កម្មវិធីភ្ញៀវ។
ផលិតផល ពីរ ដែល ដំណើរការ ជាមួយ គ្នា
Outline រួមមាន ផលិតផលពីរ ដែលសុទ្ធតែដំណើរការដោយ បច្ចេកវិទ្យាស្នូល ទំនើបរបស់យើង តាមរយៈ Outline SDK។
Outline Manager ធ្វើ ឱ្យ ការបង្កើត ម៉ាស៊ីន មេ VPN ផ្ទាល់ ខ្លួន របស់ អ្នក មាន ភាពងាយស្រួល។ ដំឡើង ម៉ាស៊ីន មេ ផ្ទាល់ ខ្លួន របស់ អ្នក និង ចែក រំលែក លេខ កូដ ចូល ប្រើប្រាស់ ពី កម្មវិធីកុំព្យូទ័រ ដោយ ផ្ទាល់។ Outline Manager អាច ប្រើ បាន លើ ប្រព័ន្ធ កុំព្យូទ័រ ទាំងអស់។
កម្មវិធី ភ្ញៀវ សម្រាប់ Outline គឺ ជា កម្មវិធី សាមញ្ញា និង ងាយស្រួល ប្រើប្រាស់ ដែល អនុញ្ញាត ឱ្យ អ្នក ចែក រំលែក សិទ្ធិ ចូល ប្រើប្រាស់ VPN របស់ អ្នក ជាមួយ នរណា ក៏ បាន នៅ ក្នុង បណ្ដាញ របស់ អ្នក។ ទាញយក កម្មវិធី នៅ លើ ឧបករណ៍ ចល័ត ឬ កុំព្យូទ័រ ដើម្បី ការពារ ឧបករណ៍ ទាំងអស់ របស់ អ្នក។ ភ្ជាប់ ទៅ ម៉ាស៊ីន មេ របស់ អ្នក ដោយ ប្រើប្រាស់ លេខ កូដ ចូល ប្រើប្រាស់ ពិសេស របស់ អ្នក ដែល ត្រូវ បាន បង្កើត ដោយ Outline Manager។
រុករក នៅក្នុង បណ្ណាល័យ ប្រព័ន្ធ ចម្រុះ និង ឈុតឧបករណ៍ ដែលប្រើប្រាស់ យុទ្ធសាស្រ្ត ចងបណ្ដាញ កម្រិតខ្ពស់របស់ Outline ដើម្បីការពារ កម្មវិធី និង ឧបករណ៍ VPN របស់អ្នក ពីការរំខានកម្រិត បណ្ដាញ។
ចាប់ផ្ដើមOutline ជា កូដ ចំហ និង ត្រូវបាន ត្រួតពិនិត្យ ដោយ Radically Open Security (2018, 2022) និង Cure53 (2018, 2024)។ គេហទំព័រ getoutline.
me និង ប៉ុស្តិ៍ Telegram ដែលពាក់ព័ន្ធ "@OutlineVpnOfficial" មិនជាប់ ពាក់ព័ន្ធ ជាមួយ ក្រុមការងារ Outline ទេ ហើយ យើង មិន អាច ជួយ អ្នកប្រើប្រាស់ ដែលជួបប្រទះបញ្ហា ទាក់ទងនឹងលេខកូដ ចូលប្រើប្រាស់ ពី សេវាកម្ម ទាំងនេះបានទេ។